JRfC & WAfC – English and Computer Teacher

អង្គការជំនួយជប៉ុន -ពិភពលោក សំរាប់ប្រទេសកម្ពុជា បានសាងសង់សាលារៀនជាង ៥៥៩ អាគារ នៅទូទាំងប្រទេសកម្ពុជា ដែលផ្តល់មូលនិធិដោយម្ចាស់អំណោយ  នឹងបដិភាគ ដោយធនាគារអភិវឌ្ឍន៍អាស៊ី ។ ឥឡូវនេះ អង្គការយើងខ្ញុំត្រូវការជ្រើសរើសគ្រូបង្រៀនភាសា អង់គ្លេស និងកុំព្យូទ័រ ចំនួន១០នាក់ (English and Computer) ដើម្បីបង្រៀននៅសាលាជនបទ ទូទាំងប្រទេសកម្ពុជា។

តួនាទីនិងការទទួលខុសត្រូវ

  • បង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រដល់សិស្សានុសិស្សនៃបឋមសិក្សា និងអនុវិទ្យាល័យ
  • បំពេញភារកិច្ចដែលអង្គការប្រគល់ឲ្យ ។

លក្ខន្តិកៈ

  • កិច្ចសន្យារយៈពេល១ឆ្នាំ ឬអាចច្រើនជាង ។
  • បំពេញការងារពេញម៉ោងៈ៨ ម៉ោងក្នុងមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្តាហ៍

ទីតាំងការងារ

  • នៅតាមបណ្តាខេត្តនានា
  • ប្រាក់ខែ $200 ក្នុងមួយខែ

លក្ខណៈនៃការជ្រើសរើស

  • រៀនចប់ថ្នាក់ទី១២យ៉ាងតិច ឬថ្នាក់មហាវិទ្យាល័យ កាន់តែប្រសើរ។
  • អាចបង្រៀនភាសាអង់គ្លេស នឹងកុំព្យូទ័របាន។
  • ភាសាអង់គ្លេសល្អ និង មានចំណេះដឹងផ្នែក កុំព្យូទ័រ (Microsoft Office, Window, Microsoft Excel) ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យព្រមទាំង Cover Letter ជូនមក លោក ហែម សុវិចិត្រ : Email: [email protected] ទូរស័ព្ទ 012 753 341/023 218 640 ឬការិយាល័យរបស់ អង្គការជំនួយជប៉ុន និងពិភពលោក សំរាប់ប្រទេសកម្ពុជា (JRfC&WAfC) ដែលមានអាសយដ្ឋាន ផ្ទះលេខ២៩​ និង៤៨​ ជាន់ទី១  ផ្លូវលេខ៨៤​  សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ៕

Related Stories

Latest News